jump to navigation

មនោមយិទិ្ធ ខែ​មីនា 5, 2009

Posted by cheaveasna in ស្មារតី, Uncategorized.
2 comments

«វសោ ឥស្សរិយំ លោកេ»flattopcoffesteamtrunk1

អំណាច ជាធំ ក្នុងលោក

កាំភ្លើងជាអាវុធ ដែលគេអាចបាញ់សម្លាប់បានទាំងមនុស្សនិងសត្វ យ៉ាងណា

មនោមយិទិ្ធគេក៏អាចប្រើបានទាំងផ្លូវល្អ និងអាក្រក់យ៉ាងនោះដែរ តែបើ

គេប្រើកាំភ្លើងបាញ់ទៅលើមនុស្សសត្វដែលច្បាប់ពុំអនុញ្ញាត គេក៏ត្រូវបានទទួល​ទោសតាមហេតុ។

មនោមយិទិ្ធ បើគេចេះតែប្រើបំពានបំពារលើសីលធម៌ និងមនុស្សធម៌គេក៏

នឹងបានទទួលទោសអាចនឹងលើសជាងនោះទៅទៀត ។ ដូចេ្នះកាលណាលោកអ្នកនាងសាងមនោមយិទិ្ធឱ្យកើតមានក្នុងខ្លួនហើយត្រូវប្រយ័ត្ន ក្នុងការប្រើកុំបណ្តោយទៅតាមតណ្ហាជាដាច់ខាត។

ការហ្វឹកហាត់សំរាប់ដាស់ធើ្វឲ្យមនោមយិទិ្ធកើតឡើង

យើងយល់ និងចូលចិត្តហើយថា «មនោមយិទិ្ធ» នោះគឺអំណាចនៃចិត្តចិន្តានុភាព

របស់យើងដែលប្រើបង្កាប់បញ្ជាខ្លួនយើង បង្កាប់បញ្ជាអ្នកដទៃ និងបង្កាប់បញ្ជាគ្រោះកម្មទាំងឡាយ

មនោមយិទិ្ធនេះ​ តាមប្រក្រតីតែងមាននៅក្នុងខ្លួនមនុស្សមិនតិចក៏ច្រើនតែជារបស់ដែល

លង់លក់នៅក្នុងខ្លួន បើយើងមិនដាស់ឡើងក៏នឹងបានជាប្រយោជន៍ ទើបជាការចាំបាច់

ត្រូវរកវិធីដាស់ឲ្យភ្ញាក់ អ្នកខ្លះមានមនោមយិទិ្ធតិចបំផុត តែកាលធ្វើការហ្វឹកហាត់តាម

វិធីត្រឹមត្រូវហើយ មនោមយិទិ្ធក៏កើនចំរើនលូតលាស់ទៅជាច្រើនបំផុត។

ប្រយោជន៍ដែលគប្បីបានទទួលចាកមនោមយិទិ្ធនោះ មានហួសនឹងគណនា

ដូចច្នេះក្នុងជីវិតនៃជនគ្រប់រូប សុទ្ធតែមានឱកាសដែលត្រូវបង្កាប់បញ្ជាគ្នាគ្រប់ខណៈ

ដូចយ៉ាងអ្នកលក់របស់ត្រូវបង្កាប់ឲ្យអ្នកទិញ​របស់ អ្នកទិញក៏ត្រូវបង្កាប់ឲ្យអ្នកលក់ លក់យ៉ាងថោក អ្នកមានអំណាចត្រូវបង្កាប់ឲ្យអ្នកនៅក្រោមអំណាចឲ្យក្រែងខ្លាច អ្នកនៅក្រោមអំណាចត្រូវបង្កាប់ឲ្យអ្នកនៅពីលើរំលឹកដល់សេចក្តីល្អដែលខ្លួនធ្វើ (ប្រសិនបើមានស្មមគួរឲ្យរំលឹកដល់) លើសទៅទៀតក្នុងករណីដែលមនុស្សយើងជាគូ

ប្រឆាំងនឹងគា្នដូចយ៉ាងវិជ្ជាជីវៈមេធាវី ដែលត្រូវបង្កាប់ឲ្យអ្នកនិយាយ និយាយតាមដែលខ្លួន

ត្រូវការ ឬ អ្នកនយោបាយ ដែលត្រូវការតែបានសំឡេងឆ្នោតពីជនភាគច្រើន ឬ

អ្នកការទូត ដែលត្រូវចរចារឿងរដ្ឋ ឲ្យបានប្រយោជន៍ដល់ប្រទេសរបស់ខ្លួន ហេតុនេះ

មនោមយិទិ្ធ ទើបជាឧបករណ៍ដ៏ប្រសើរក្រៃលែង ជាងឧបករណ៍ដ៏ទៃទៀត នរណាមានមនោមយិទិ្ធខ្លាំងជាង អ្នកនោះឈ្នះ

ទ្រព្យណាមានតំលៃ ទ្រព្យនោះរមែងរកបានដោយលំបាកនិងសាងឡើងបានដោយលំបាក មនោមយិទិ្ធក៏ដូចគ្នា ។

យើងនឹងដាស់-ធ្វើឲ្យមានឡើងបានក្នុងរវាងពីរទៅបីថៃ្ងក៏បានដែរ ចាំបាច់ត្រូវមានខន្តី និងព្យាយាមហ្វឹកហាត់ម្តងបន្តិចៗ ហើយមនោមយិទិ្ធដែលកើត

មានដល់យើងបន្តិចម្តងៗនោះក៏នឹងច្រើនសម្បូរណ៍បានក្នុងថៃ្ងណាមួយ។

មនោមយិទិ្ធជាវិជា្ជប្លែកពីវិជ្ជាដទៃទាំងអស់គឺពួកអ្នកប្រាជ្ញ ក្នុងវិជា្ជប្រភេទនេះ

អះអាងថា មនោមយិទិ្ធជាវិជា្ជមិនចេះភ្លេចមិនចេះខូចខាត បើយើងដាស់ឬធ្វើឲ្យមាន

ឡើងដល់ខ្លួនយើងមួយគ្រា ហើយក៏នែបនិត្យដិតជាប់ទៅនឹងខ្លួនយើងជានិច្ចហើយ

ជូនកាល មនោមយិទិ្ធសំដែងអំណាចចេញទៅឯងៗ ដោយយើងឥតបានតាំងចិត្តប្រើ

សោះ ហេតុនោះទើបគេប្រដៅថាអ្នកមានមនោមយិទិ្ធហើយ ត្រូវប្រយ័ត្នប្រយែងបំផុត

ក្នុងវេលានិយាយស្តី ឬ វេលាគិតដល់អ្វីមួយព្រោះជួនកាលមនោមយិទិ្ធយើងអាចនឹង

ប្រើអំណាច​តាមការគិតនឹងសំដីរបស់យើង ដោយយើងឥតតាំងចិត្តប្រើសោះឡើយ។

វិធីបណ្តុះ​ឲ្យមនោមយិទិ្ធកើតឡើងនោះមានហ្ល័កជាថ្នាក់ៗដូចតទៅនេះ

១- រៀបការគិតឲ្យមានរបៀប

២- ហាត់ចិត្តឲ្យក្លៀវក្លា

៣- បំរុងរាងកាយ

៤- បង្កើនការខ្លាំងក្លា នៃខ្យល់ដកដង្ហើម

៥- បំរុងសសៃប្រសាទ

៦- ហាត់ចិត្តឲ្យជាសមាធិ

៧- ហាត់ប្រើការគិតប្រកបខ្សែភ្នែក

៨- រក្សាទុកមនោមយិទិ្ធដែលកើតមានហើយ

ចិត្តស្ងប់សូម្បីធ្លាក់ក្នុងអន្តរាយ ខែ​កុម្ភៈ 2, 2009

Posted by cheaveasna in ស្មារតី.
Tags:
6 comments

ជីវិតដូចភ្លើងទៀន

ក្នុងជីវិតមនុស្សយើងមានវេលាខ្លះ​កើតការលំបាក​ឬកើតហេតុ ដែលនាំសេចក្តីសោកសៅមកដល់​ដូចយ៉ាងជនជាទីស្រឡាញ់ចូលមរណៈ​ ឬក៏កើតអគ្គីភ័យធ្ធ្វើសេចក្តីវិនាសដល់ទ្រព្យសម្បត្តិ​​ដែលយើងបានចំណាយកំលាំងសាង​មក​ទាំងពាក់កណ្តាល​នៃជីវិតឬក៏កើតរោគភ័យ​ឈឺស្តាត់គ្រុនរងាឧប្បត្តិហេតុផ្សេងៗ។

ជាពិសេសសំរាប់សិស្សានុសិស្ស​​ដែលត្រូវឡើងការពារនិក្ខេបទ ឬឡើងធ្វើបទបង្ហាញនានា នៅចំពោះមុខមនុស្សម្នាជាច្រើន ឬសំរាប់អ្នកត្រូវ​ធ្វើបទសំភាសន៍ក្នុងការងារ ។ តាមធម្មតាសឹងតែទាំងអស់​ហើយពួកគេតែងតែមានការភ័យតក់ស្លុត បារម្ភណ៍ លើបញ្ហាផ្សេងៗ ដែលជាហេតុធ្វើឲ្យពួកគេ​អនុវត្តន៍មិនបានល្អ ហើយអាចធ្លាក់ ឬបរាជ័យក៏មានដែរ ។ដូច្នេះដើម្បីកាត់បន្ថយ ឬឈានទៅដល់ការបំបាត់ទាំងស្រុង​ចំពោះបញ្ហាទាំងនេះគឺយើងត្រូវអនុវត្តន៍ដូចតទៅ៖

បើតាមសៀវភៅមនោមយិទ្ធិ ( ទស្សនវិជ្ជាសាងកំលាំងដួងចិត្ត ) របស់លោកស៊ា ប៊ុនភេង ឆ្នាំ១៩៧៣ គឺពោលដូចខាងក្រោម៖
      ក). សំរាប់ហេតុការណ៍អាចកែខៃបាន
            •  ត្រូវមានការមានៈព្យាយាម ដោយធ្វើតាមបួនជំហ៊ានសំខាន់ៗខាងក្រោម៖
                    o  នឹកដល់ជនដែលធ្លាប់មានគ្រោះថ្នាក់អាក្រក់មកច្រើនជាងយើង ចាត់ទុកថាទោះជាយ៉ាងណា យើងក៏នៅមានគ្រោះល្អជាងជនទាំងនោះ កាលបើជនទាំងនោះនៅមានជីវិតបានក្នុងលោក ដូចម្តេចក៏យើងមានជីវិតនៅនឹងគេផងមិនបាន ។

                  o    អានសៀវភៅដែលតែងឡើងល្អៗ ជាផ្លូវធម៌ ឬផ្លូវទស្សនវិជ្ជាក៏ដោយជ្រើសយកត្រង់ភាគដែលនឹងញ៉ាំងយើងឲ្យក្លៀវក្លា​មានមានៈព្យាយាមឡើង ។
                  o    នឹកដល់ឬអានប្រវិត្តមនុស្ស ដែលធ្លាប់តែទាបថោកបំផុតបានជួបអន្តរាយមករាប់រយពាន់ប្រការ តែអាចធ្វើខ្លួនឲ្យរួចផុតអន្តរាយត្រឡប់ឡើងកាន់ឋានៈដ៏ល្អបាន ។

                ​​​​o    អានរឿងផ្ចាញ់ភ័យ (Aventure) របស់អ្នកនិពន្ធជាប់លេខ​ដែលតែងសៀវភៅទាំងនោះ ដោយបំណងមិនគ្រាន់តែត្រឹមបញ្ចើចបញ្ចើរចិត្តប៉ុណ្ណោះ បំណងនឹងបណ្តុះសេចក្តីមានៈព្យាយាមឲ្យដល់អ្នកអានផង ។        

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​            •​​ ត្រូវតាំងចិត្តមិនតក់ស្លុតភ្ញាក់ផ្អើល ( សមាធិ ឬ ដកដង្ហើមមួយៗខ្លាំងហើយវែងគ្រប់ពេលបើអាច )

សំគាល់៖
       បើតាមបទពិសោធន៍ផ្ទាល់របស់ខ្ញុំដែលបានពីការសិក្សា ពីលោកគ្រូអ្នកគ្រូ ពីការងារគឺថាត្រូវអនុវត្តន៍ដូចខាងក្រោម៖
          • ត្រូវគិតថាយើងជាអ្នកខ្លាំងជាងគេ
          • ត្រូវដកដង្ហើមវែងៗ
          • ​យកដៃទាំងពីរក្តាប់ចូលគ្នាឲ្យណែន
          •​ បើអាចកុំមើលឲ្យចំភ្នែករបស់ដៃគូគឺមើលចាប់ពីត្រឹមលើភ្នែកទៅ

​         •​  និយាយយឺតៗមួយៗប៉ុន្តែរាល់ពាក្យពេចន៍ត្រូវច្បាស់ហើយឮខ្លាំងល្មម

          •​ ព្យាយាមគិតថាឪពុកម្តាយរបស់យើងកំពុងស្ថិតនៅជាមួយយើង តាមការពារយើងគ្រប់ពេល ដូច្នេះកុំខ្លាចឲ្យសោះ ។

   ខ). សំរាប់ហេតុការណ៍កែខៃមិនបាន (ឩ. មនុស្សជាទីស្រឡាញ់បាត់បង់ជីវិតជាដើម ។ល។)
           យកក្រដាសមួយសន្លឹកមកហែកជាបួន ហើយមួយៗហែកជា៤ទៀតបានជា១៦រួចសរសេរលេខលើក្រដាសតូចៗនោះពី ១ដល់១៦រួចតំរៀបជា៤ជួរមួយជួរ៤ហើយបូកលេខនោះពីលើមកក្រោម ហើយពីស្តាំទៅឆ្វេងបូករួចស្រេចភ្លាមនឹងកើតមានៈក្លាហានភ្លាម ឬក៏ឃើញផ្លូវដោះស្រាយចេញរួចពីការស្មុគស្មាញបានភ្លាម ។

ចំណាំថា៖ បើអាចធ្វើយ៉ាងណាឲ្យតែបានផ្លាស់ភាពដែលយើងធ្លាប់ឃើញ​ផ្លាស់សំលេង​ដែលយើងធ្លាប់បានឮ ផ្លាស់វត្ថុដែលឡោមព័ទ្ធខ្លួនយើងឲ្យខុសប្លែក​អំពីដើមចេញខ្លះៗ វាក៏អាចជួយឲ្យកើតផលក្នុងខនេះបានជាច្រើន ។

វិធីរំងាប់ការបែកអារម្មណ៍ ខែមករា 16, 2009

Posted by cheaveasna in ស្មារតី.
Tags:
7 comments

ព្រះពុទ្ធធ្វើសមាធិ ពិតណាស់ទាំងគេទាំងខ្ញុំ តែដល់វ័យដែលគេនិយមហៅថាពេញវ័យនោះ ចាប់ផ្តើមមានអារម្មណ៍មិនស្រួល រវើរវាយ គិតច្រើន នាំអោយមានអារម្មណ៍មិនសូវមូល ប៉ះពាល់ខ្លាំងជាងគេ គឺទៅលើការសិក្សា និងការងារតែម្តង ។

ជាក់ស្តែងវាបានកើតឡើងមកលើរូបខ្ញុំតែម្តង កាលពីខ្ញុំសិក្សាឆ្នាំទីមួយ នៅសាកលវិទ្យាល័យ ។ ប៉ុន្តែជាសំណាងល្អ ខ្ញុំបានជួបមិត្តភក្តិម្នាក់ ឈ្មោះតារា គាត់បានណែនាំខ្ញុំ​ អោយធ្វើការ​សមាធិ រាល់ៗយប់មុនចូលដំណេក ។

វិធីអនុវត្តន៍លំអិតក្នុងធ្វើការសមាធិនេះគឺធ្វើដូចខាងក្រោម៖

១- អង្គុយពែនភ្នែនដោយដាក់ជើងស្តាំលើជើងឆ្វេង

២- ដៃស្តាំដាក់លើដៃឆ្វេង

៣- បិទភ្នែក

៤- ដកដង្ហើមចូល និងដកដង្ហើមចេញអោយវែងៗ

៥- ប្រមូលអារម្មណ៍គិតតែពីការដកដង្ហើមចូល និងចេញប៉ុណ្ណោះរយៈពេល១៥ ទៅ៣០នាទី រាល់ៗថ្ងៃ

(ឩ. គិតថាអារម្មណ៍ខ្ញុំចូលហើយអារម្មណ៍ខ្ញុំចេញហើយ)

ចំណាំ៖ អនុវត្តន៍បែបនេះអោយបានទៀងទាត់រាល់ថ្ងៃ​អ្នកនឹងមានអារម្មណ៍ប្លែក និងនឹងនរជាងមុន!

:-) សូមអនុវត្តន៍អោយបានជោគជ័យ….

តាមដាន

Get every new post delivered to your Inbox.