jump to navigation

មនោមយិទិ្ធ ខែ​មីនា 5, 2009

Posted by cheaveasna in ស្មារតី, Uncategorized.
trackback

«វសោ ឥស្សរិយំ លោកេ»flattopcoffesteamtrunk1

អំណាច ជាធំ ក្នុងលោក

កាំភ្លើងជាអាវុធ ដែលគេអាចបាញ់សម្លាប់បានទាំងមនុស្សនិងសត្វ យ៉ាងណា

មនោមយិទិ្ធគេក៏អាចប្រើបានទាំងផ្លូវល្អ និងអាក្រក់យ៉ាងនោះដែរ តែបើ

គេប្រើកាំភ្លើងបាញ់ទៅលើមនុស្សសត្វដែលច្បាប់ពុំអនុញ្ញាត គេក៏ត្រូវបានទទួល​ទោសតាមហេតុ។

មនោមយិទិ្ធ បើគេចេះតែប្រើបំពានបំពារលើសីលធម៌ និងមនុស្សធម៌គេក៏

នឹងបានទទួលទោសអាចនឹងលើសជាងនោះទៅទៀត ។ ដូចេ្នះកាលណាលោកអ្នកនាងសាងមនោមយិទិ្ធឱ្យកើតមានក្នុងខ្លួនហើយត្រូវប្រយ័ត្ន ក្នុងការប្រើកុំបណ្តោយទៅតាមតណ្ហាជាដាច់ខាត។

ការហ្វឹកហាត់សំរាប់ដាស់ធើ្វឲ្យមនោមយិទិ្ធកើតឡើង

យើងយល់ និងចូលចិត្តហើយថា «មនោមយិទិ្ធ» នោះគឺអំណាចនៃចិត្តចិន្តានុភាព

របស់យើងដែលប្រើបង្កាប់បញ្ជាខ្លួនយើង បង្កាប់បញ្ជាអ្នកដទៃ និងបង្កាប់បញ្ជាគ្រោះកម្មទាំងឡាយ

មនោមយិទិ្ធនេះ​ តាមប្រក្រតីតែងមាននៅក្នុងខ្លួនមនុស្សមិនតិចក៏ច្រើនតែជារបស់ដែល

លង់លក់នៅក្នុងខ្លួន បើយើងមិនដាស់ឡើងក៏នឹងបានជាប្រយោជន៍ ទើបជាការចាំបាច់

ត្រូវរកវិធីដាស់ឲ្យភ្ញាក់ អ្នកខ្លះមានមនោមយិទិ្ធតិចបំផុត តែកាលធ្វើការហ្វឹកហាត់តាម

វិធីត្រឹមត្រូវហើយ មនោមយិទិ្ធក៏កើនចំរើនលូតលាស់ទៅជាច្រើនបំផុត។

ប្រយោជន៍ដែលគប្បីបានទទួលចាកមនោមយិទិ្ធនោះ មានហួសនឹងគណនា

ដូចច្នេះក្នុងជីវិតនៃជនគ្រប់រូប សុទ្ធតែមានឱកាសដែលត្រូវបង្កាប់បញ្ជាគ្នាគ្រប់ខណៈ

ដូចយ៉ាងអ្នកលក់របស់ត្រូវបង្កាប់ឲ្យអ្នកទិញ​របស់ អ្នកទិញក៏ត្រូវបង្កាប់ឲ្យអ្នកលក់ លក់យ៉ាងថោក អ្នកមានអំណាចត្រូវបង្កាប់ឲ្យអ្នកនៅក្រោមអំណាចឲ្យក្រែងខ្លាច អ្នកនៅក្រោមអំណាចត្រូវបង្កាប់ឲ្យអ្នកនៅពីលើរំលឹកដល់សេចក្តីល្អដែលខ្លួនធ្វើ (ប្រសិនបើមានស្មមគួរឲ្យរំលឹកដល់) លើសទៅទៀតក្នុងករណីដែលមនុស្សយើងជាគូ

ប្រឆាំងនឹងគា្នដូចយ៉ាងវិជ្ជាជីវៈមេធាវី ដែលត្រូវបង្កាប់ឲ្យអ្នកនិយាយ និយាយតាមដែលខ្លួន

ត្រូវការ ឬ អ្នកនយោបាយ ដែលត្រូវការតែបានសំឡេងឆ្នោតពីជនភាគច្រើន ឬ

អ្នកការទូត ដែលត្រូវចរចារឿងរដ្ឋ ឲ្យបានប្រយោជន៍ដល់ប្រទេសរបស់ខ្លួន ហេតុនេះ

មនោមយិទិ្ធ ទើបជាឧបករណ៍ដ៏ប្រសើរក្រៃលែង ជាងឧបករណ៍ដ៏ទៃទៀត នរណាមានមនោមយិទិ្ធខ្លាំងជាង អ្នកនោះឈ្នះ

ទ្រព្យណាមានតំលៃ ទ្រព្យនោះរមែងរកបានដោយលំបាកនិងសាងឡើងបានដោយលំបាក មនោមយិទិ្ធក៏ដូចគ្នា ។

យើងនឹងដាស់-ធ្វើឲ្យមានឡើងបានក្នុងរវាងពីរទៅបីថៃ្ងក៏បានដែរ ចាំបាច់ត្រូវមានខន្តី និងព្យាយាមហ្វឹកហាត់ម្តងបន្តិចៗ ហើយមនោមយិទិ្ធដែលកើត

មានដល់យើងបន្តិចម្តងៗនោះក៏នឹងច្រើនសម្បូរណ៍បានក្នុងថៃ្ងណាមួយ។

មនោមយិទិ្ធជាវិជា្ជប្លែកពីវិជ្ជាដទៃទាំងអស់គឺពួកអ្នកប្រាជ្ញ ក្នុងវិជា្ជប្រភេទនេះ

អះអាងថា មនោមយិទិ្ធជាវិជា្ជមិនចេះភ្លេចមិនចេះខូចខាត បើយើងដាស់ឬធ្វើឲ្យមាន

ឡើងដល់ខ្លួនយើងមួយគ្រា ហើយក៏នែបនិត្យដិតជាប់ទៅនឹងខ្លួនយើងជានិច្ចហើយ

ជូនកាល មនោមយិទិ្ធសំដែងអំណាចចេញទៅឯងៗ ដោយយើងឥតបានតាំងចិត្តប្រើ

សោះ ហេតុនោះទើបគេប្រដៅថាអ្នកមានមនោមយិទិ្ធហើយ ត្រូវប្រយ័ត្នប្រយែងបំផុត

ក្នុងវេលានិយាយស្តី ឬ វេលាគិតដល់អ្វីមួយព្រោះជួនកាលមនោមយិទិ្ធយើងអាចនឹង

ប្រើអំណាច​តាមការគិតនឹងសំដីរបស់យើង ដោយយើងឥតតាំងចិត្តប្រើសោះឡើយ។

វិធីបណ្តុះ​ឲ្យមនោមយិទិ្ធកើតឡើងនោះមានហ្ល័កជាថ្នាក់ៗដូចតទៅនេះ

១- រៀបការគិតឲ្យមានរបៀប

២- ហាត់ចិត្តឲ្យក្លៀវក្លា

៣- បំរុងរាងកាយ

៤- បង្កើនការខ្លាំងក្លា នៃខ្យល់ដកដង្ហើម

៥- បំរុងសសៃប្រសាទ

៦- ហាត់ចិត្តឲ្យជាសមាធិ

៧- ហាត់ប្រើការគិតប្រកបខ្សែភ្នែក

៨- រក្សាទុកមនោមយិទិ្ធដែលកើតមានហើយ

មតិ»

1. Posoky - ខែ​មេសា 8, 2009

អានមិនដាច់ទេ ចំណងជើងនឹង។

cheaveasna - ខែ​មេសា 10, 2009

អរគុណច្រើនដែលចាប់អារម្មណ៍ ។​ គេអានថា ម នោ ម យា ធិ (មនោមយិទ្ធិ) ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

You are commenting using your WordPress.com account. Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

You are commenting using your Twitter account. Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

You are commenting using your Facebook account. Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.